(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងជនជាតិចិន ដែលត្រូវបានជនដៃដល់មួយក្រុមប៉ុនប៉ងយ៉ាងព្រៃផ្សៃ ចង់បញ្ចប់ជីវិតកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣។ ខណៈជនរងគ្រោះ នៅតែបន្ដអំពាវនាវដល់ស្ថាប័នតុលាការ កុំឲ្យមានការដោះលែងជនដៃដល់ឲ្យនៅក្រៅឃុំ។

គួរជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ ជនជាតិចិនតៃវ៉ាន់ម្នាក់ ឈ្មោះ CHEN CHIEN PEN បានដាក់លិខិតសុំកិច្ចអន្ដរាគមន៍ពីឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងប្រធានសាលាឧទ្ធរណ៍ ដើម្បីកុំឲ្យសាលាឧទ្ធរណ៍ ដោះលែងជនដៃដល់ជាក្រុម ដែលបានប្រើប្រាស់អំពើប៉ុនប៉ងឃាតកម្មយ៉ាងព្រៃផ្សៃមកលើរូបគេ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

ក្នុងលិខិតអន្ដរាគមន៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ជនជាតិចិនតៃវ៉ាន់ខាងលើ បានរៀបរាប់ថា សំណុំរឿងរបស់ខ្លួននេះបានប្ដឹងផ្ដល់គ្នារហូតដល់សាលាឧទ្ធរណ៍ ដោយសារតែលោក ស សំណាង ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឲ្យជនដៃដល់នៅក្រៅឃុំ។

សូមបញ្ជាក់ថា សាលាឧទ្ធរណ៍នឹងបើកសវនាការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២ រសៀល។

ការបើកសវនាការនេះ បានធ្វើឡើង ក្រោយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានប្តឹងជំទាស់ ដោយសារចៅក្រមដោះលែងជនដៃដល់ឲ្យនៅក្រៅឃុំ។

ខាងក្រោមនេះ ជាលិខិតសុំកិច្ចអន្ដរាគមន៍របស់ជនរងគ្រោះ៖