(ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក សែ ភីង (Tse Ping) អគ្គនាយករងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand (CP) Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

សូមបញ្ជាក់ថា ក្រុមហ៊ុន Charoen Pokphand (CP) Group គឺជាក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ផលិតម្ហូបអាហារដ៏ធំមួយរបស់ថៃ។ បច្ចុប្បន្នក្រុមហ៊ុន ក៏បានវិនិយោគនៅកម្ពុជា និងផ្តល់ការងារជាច្រើនកន្លែងផងដែរ៕