(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញរបាយការណ៍ ករណីគ្រោះថ្នាក់អគ្គិភ័យ ដែលកើតឡើងពីពេលកាន់បិណ្ឌទី១ ដល់១៥ និងថ្ងៃបុណ្យភ្ជុំបិណ្ឌបីថ្ងៃ ១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣។
ចាប់ពីបុណ្យកាន់បិណ្ឌ១ដល់១៥ ខែ ថ្ងៃទី៣០ ខែកញ្ញាដល់ថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៣ អគ្គិភ័យកើតឡើង ២៤លើក/៣០លើកធៀបទៅឆ្នាំ២០២២ ថយចុះចំនួន ០៦លើក។
ការខូចខាត គឺ ឆេះផ្ទះ១៤ខ្នង បន្ទប់ ១ ឃ្លាំង ១ ភោជនីយដ្ឋាន ១ រោងចិញ្ចឹមមាន់ ១ រថយន្តចំនួន ២គ្រឿង និងម៉ូតូបំនួ ៧ គ្រឿង។
មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីចំនួនម១៣លើក ភ្លើងទៀននិងធូបចំនួនន២ លើក ភ្លើងធូបមូស ១ លើក ធុងហ្គាស់ ១ លើក ជាងផ្សារដែក ១ លើក បូមប្រេងសាំងដាក់ដប ១លើក គ្រោះថ្នាក់ចរាចរណ៍ ១ លើក កំពុងស្រាវជ្រាវ ចំនួន ៤លើក។ អគ្គិសនីទាំងនេះ នាំឲ្យរបួស ចំនួន ២នាក់។
ករណីអគ្គិភ័យកើតឡើងក្នុងថ្ងៃបុណ្យភ្ជុំ៣ថ្ងៃ (១៣-១៤-១៥ខែតុលាឆ្នាំ២០២៣ ចំនួន ០៣លើក/០៤ ប្រៀបធៀបទៅឆ្នាំ២០២២ ថយចុះ ១លើក។ ក្នុងនោះខេត្តកំពង់ស្ពឺ ១លើក (អគ្គិសនី) ខេត្តស្វាយរៀង ១ លើក (គ្រោះថ្នាក់ចរាចរណ៍) និងខេត្តកំពត ១ លើក (ភ្លើងទៀនធូប)៕