(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញចូលរួមអមដំណើរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលលើកទី១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit 2023) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាឌ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ លោកបណ្ឌិត គ្រោងនឹងជួបបណ្ដា ក្រសួង អង្គការ-សមាគម សប្បុរសធម៍ផ្សេងៗ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីជួយគាំទ្រការងារសង្គមកិច្ច ដែលមានតម្រូវការនៅកម្ពុជា។

ជាពិសេស លោកក៏គ្រោងនឹងជួបជាមួយ រដ្ឋមន្រ្តី នៃក្រសួងហាជ្ជ របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំកូតាបន្ថែម សម្រាប់សាសនិកឥស្លាមកម្ពុជា ដែលមានបំណង និងលទ្ធភាព ទៅធ្ធើបុណ្យហាជ្ជ ជារៀងរាល់ឆ្នាំ៕