(ភ្នំពេញ)៖ គណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ បានឯកភាពដាក់បញ្ចូលនូវ សមាជិក សមាជិកាថ្មី ដែលមកពីតាមបណ្ដារោងចក្រ សហគ្រាសមួយចំនួនប្រមាណ ៣២៩នាក់បន្ថែម បន្ទាប់ពីមានការស្នើសុំតាម រយះគណៈកម្មាធិការបក្ស ប្រជាជនកម្ពុជាសង្កាត់ទួលសង្កែ ស្រាបតាមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន និងគោលបំណងចូលរួមពង្រឹង សកម្មភាពកាន់តែខ្លាំងឡើងតាមមូលដ្ឋាន។

ពិធីនេះត្រូវបានរៀបចំធ្វើឡើងដោយមានការចូមរួមពីលោក ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីគណៈអធិបតី ក្រុមការងារ ថ្នាក់រាជធានី លោក ជា ពិសី ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងភូមិសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សរុប៣៥១នាក់ផងដែរ។

លោក ជា ពិសី បានថ្លែងនៅក្នុងពិធីបញ្ចូលសមាជិកថ្មីនេះ ថា ដោយមានការស្នើពីគណៈកម្មាធិការបក្សប្រជាជនកម្ពុជា សង្កាត់ ទួលសង្កែនិងមានការគាំទ្រ ពីគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលគាំទ្រពីគណៈកម្មាធិការ បក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញដើម្បីបញ្ចូលសមាជសមាជិកាថ្មីបន្ថែមទាំង៣២៩នាក់រួចមក  នៅថ្ងៃនេះយើងទាំងអស់បាន ស្ម័គ្រចិត្តចូលរួមគាំទ្រយ៉ាងមុតមាំនូវការអភិវឌ្ឍន៍លើគ្រប់វិស្ស័យពីមួយថ្ងៃទៅមួយថ្ងៃនិងគោលនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ជា ពិសី បន្តថា កម្មវិធីដ៏រីករាយនេះគណៈអធិបតី បានប្រគល់ជូននូវកាដូរជាអនុស្សាវរីយ៍ ដែលមាន Logo បក្សចំនួន១ និងថវិកាចំនួន២០០០០រៀលផងដែរ សម្រាប់សមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជា ទាំងអស់ក្នុងម្នាក់ៗព្រមទាំងមានការ ទទួលស្វាគមន៍ដោយប្រគំតន្ត្រីរាំរែក យ៉ាងសប្បាយឥតឧបមាថែមទៀតផង ៕