(កំពត)៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរប្រមាណជិត១០ម៉ឺននាក់ កើនឡើង២៤.៥២ភាគរយ បើធៀបនឹងឱកាសភ្ជុំបិណ្ឌដូចគ្នាកាលពីឆ្នាំ២០២២។

លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែតុលានេះថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរចំនួន៩៦,៥៦៥នាក់ កើនឡើង២៤.៥២ភាគរយ បើធៀបនឹងឱកាសភ្ជុំបិណ្ឌដូចគ្នាកាលពីឆ្នាំ២០២២។

លោក សយ ស៉ីណុល បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរទាំង៩៦,៥៦៥នាក់នោះ ភ្ញៀវទេសចរជាតិមានចំនួន៩៥,៤២០នាក់ និងភ្ញៀវបរទេសមានចំនួន១,១៤៥នាក់៕