(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីស្តាប់របាយការណ៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានបុគ្គលិកនិងធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការងារទូទៅ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកស្រីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅក្នុងនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានបុគ្គលិកនិងធនធានមនុស្ស នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួងអធិការកិច្ច ព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣៕