(ប៉េកាំង, ចិន)៖ បន្ទាប់ពីបានជួបជាមួយថ្នាក់ដឹកនាំក្រុមផ្នែកអេឡិចត្រូនិកដ៏ធំមួយរបស់ចិនហើយនោះ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ដដែលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តអនុញ្ញាតឱ្យលោក ចូវ ឡី (Zuo Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Co.,Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន China Datang Co.,Ltd. គឺជាក្រុមហ៊ុនផលិតថាមពលដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនផលិតថាមពលធំៗទាំង៥របស់ចិន។ ក្រុមហ៊ុន ក៏បានចូលរួមវិនិយោគបង្កើតវារីអគ្គិសនីនៅកម្ពុជាផងដែរ៕