(ប៉េកាំង, ចិន)៖ បន្ទាប់ពីអញ្ជើញដល់រដ្ឋធានីប៉េកាំង នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាត​ឱ្យ ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាលគណៈកម្មការនាយកក្រុមហ៊ុន Genertec International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។