(ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ រង​របួសធ្ងន់​៤​នាក់​ និង​របួសស្រាល​៧​នាក់​ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការ នគរបាលជាតិ។

​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៣​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង​ និង​រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​,​ស្រវឹង, ​បត់​គ្រោះថ្នាក់​, ​មិន​ប្រកាន់​ស្តាំ​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់។

នៅ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​៣,៦៦៤​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,៦៣៤​គ្រឿង​ និង​ពិន័យ​សរុប​ចំនួន​ ២,០៣០​គ្រឿង​ ៕