(បាត់ដំបង)៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅក្នុងខេត្តបាត់ដំបង ចំនួន២១២,៧៨៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២១២,៣២៩នាក់ និងភ្ញៀវបរទេសចំនួន៤៥៧នាក់ កើនជាងឆ្នាំមុន។

លោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបន្តថា៖ «ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងខេត្តបាត់ដំបង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមានចំនួន ២១២,៧៨៦នាក់ កើនឡើងជាងឆ្នាំចាស់ ឆ្នាំ២០២២ ត្រឹមតែចំនួន២១០,១២១នាក់ ប៉ុណ្ណោះ»

រមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗជាតំបន់លំហែរក្នុងភូមិសាស្ត្រខេត្តបាត់ដំបង រួមមាន៖ រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដាចំការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, រមណីយដ្ឋានចំការធុរេនអូរតង, ស្ទឹងថ្វាក, វត្តនាងរំសាយសក់,វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង, និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម៕