(ភ្នំពេញ)៖ របាយការណ៍បង្ក្រាបបទល្មើស គ្រឿងញៀនប្រចាំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុកនិងប្រើប្រាស់១៦ករណី ឃាត់មនុស្ស៣២នាក់ (ស្រី២នាក់) មុខសញ្ញាជួញដូរ២២នាក់ មុខសញ្ញាប្រើប្រាស់១០នាក់ រឹមអូសមេតំហ្វេតាមីន (ice) ១២៧.៤១ក្រាម និង៧កញ្ចប់តូចនិង មេតំហ្វេតាមីន (wy) ០.៣៩ក្រាម និង១៦២គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានដោយ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, ភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន ២នាក់, មណ្ឌលគិរី បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, សៀមរាបបង្ក្រាប១ករណីឃាត់ខ្លួន ៧នាក់ (ប្រុស), ឧត្តរមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ព្រៃវែង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ព្រះសីហនុ បង្ក្រាប ៣ករណី ឃាត់ខ្លួន៤នាក់, បន្ទាយមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់, ក្រចេះបង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, បាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ត្បូងឃ្មុំ បង្ក្រាប២ករណីឃាត់ខ្លួន២នាក់៕