(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក បាននិងកំពុងប្រារព្ធពិធីប្រជុំត្រួតពិនិត្យលទ្ធផល ការងារឆមាសទី១ និងទិសដៅឆមាសទី២ ក្រោមអធិបតីភាព លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយ ស្រុករមាសហែក និងមានការចូលរួមពីសំណាក់ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា ថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុក ឃុំ ភូមិ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ភូមិ ជាច្រើនរូបផងដែរ។
កិច្ចប្រជុំប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យលទ្ធផលការងារ ដែលសម្រេចបាននៅឆមាសទី១ និងដាក់ទិសដៅការងារនៅឆមាសទី២ នឹងត្រៀមខ្លួនក្នុងការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១៧៕