(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ធ្វើពិធីរៀបចំគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិគម្រប់ខួប១១ឆ្នាំ នៅក្នុងវត្តពោធិវាល ក្រុងបាត់ដំបង។
នៅក្នុងពិធីនោះដែរមានការនិមន្តព្រះសង្ឃសូត្រមន្ត និងចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ និងមានកិច្ចប្រោសព្រំសូមសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាកដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តផងដែរ។
មន្ត្រីរាជការទាំងអស់ក្នុងខេត្តបាត់ដំបង ពិតជាមានសេចក្តីសោមនស្សក្នុងចិត្តយ៉ាងខ្លាំង ដែលមានឱកាសបានមកចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេចតា និងជាស្នាព្រះសហ្ថរបស់ព្រះអង្គ នៅតែដិតដាមជាប់ក្នុងដួងចិត្ត ហើយគំរូវីរភាពរបស់សម្តេចព្រះបិតាឯករាជជាតិខ្មែរ ធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាចង់ចាំ និងគោរពដឹងគុណគ្មានថ្ងៃបំភ្លេចបានឡើយ៕