(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ បានផ្ញើសារលិខិតជូនពរឥស្សរជនជាន់ខ្ពស់៥រូប រួមមាន ឯកឧត្តម ប្រាក់ សុខុន, ឯកឧត្តម ប៊ិន ឈិន, ឯកឧត្តម ជា សុផារ៉ា, ឯកឧត្តម កែ គឹមយ៉ាន និងឯកឧត្តម យឹម ឆៃលី ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ឯកឧត្តមទាំង៥រូបបានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមល្អប្រសើរ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធ ទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានអាយុយឺនយូរ សុខុមាលភាព ល្អបរិបូរណ៍ និងសូមសម្រេច បានជោគជ័យត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូណ៍សប្បាយ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ៕