(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ករណី ឃាត់ខ្លួនជនសង្ស័យ២៨នាក់ (ស្រី២នាក់) និងរឹបអូសបានគ្រឿងញៀនសរុប១៤៦ក្រាម។

* ករណីជួញដូរ១ករណី ឃាត់ខ្លួន៣នាក់
* ករណីដឹកជញ្ជូន-រក្សាទុក៤ករណី ឃាត់ខ្លួន១០នាក់
* ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន១៥នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦,៤១៥ករណី ឃាត់ខ្លួន ១៥,៩៣០នាក់ (ស្រី១០២៩នាក់)៕