(ភ្នំពេញ)៖ សាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ រកឃើញជ័យលាភីលេខ១ ក្នុងការប្រកួតនិយាយភាសាអង់គ្លេស ជាសាធារណៈប្រចាំឆ្នាំ ដែលបានទៅលើសាខាទី៥ និងលេខ២ បានទៅលើសាខាទី១៦ និងលេខ៣ សាខាទី៦ ។
ការប្រកួតនិយាយភាសាអង់គ្លេស ជាសាធារណៈប្រចាំឆ្នាំនេះ អញ្ជើញចូលរួមជាអធិបតីពីលោក សីុ លាង អគ្គនាយកសាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ ដែលរៀបចំឡើងនៅសាខាទី១៣ នាព្រឹកថ្ងៃទី១៣ ខែសីហានេះ។
សមត្ថភាពនៃសិក្សានុសិស្សនីមួយៗពិតជាគួរឲ្យសរសើរយ៉ាងខ្លាំង ដោយបង្ហាញឲ្យឃើញពីការខិតខំរៀនសូត្រ និងស្ដាប់ដំបូន្មានលោកគ្រូអ្នកគ្រូ ដើម្បីក្លាយខ្លួនទៅជាយុវជនគំរូ ដែលពោរពេញទៅដោយសមត្ថមភាពពិតប្រាកដ។
គួរបញ្ជក់ថា សាលារៀនអន្ដរជាតិ អាមេរិកាំងប្រ៊ីជ រហូតមកទល់មានសាខាចំនួន១៩ ហើយ ហើយបានពង្រីកនូវសក្ដានុពល កាន់តែច្រើនឡើងៗ ដល់សិស្សានុសិស្សពង្រឹងនូវចំណេះដឹងកាន់ តែទូលាយបន្ថែមទៀត ៕