(អ៉ីស្រាអែល)៖ និស្សិតខ្មែរពីររូបទៀតដែលកំពុងចុះកម្មសិក្សានៅប្រទេសអ៉ីស្រាអែល បានចេញវិដេអូថ្លែងអំណរគុណរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ បន្ទាប់ពីបានមកដល់កន្លែងមានសុវត្ថិភាព រៀបរាប់អំពីស្ថានភាពបច្ចុប្បន្ន និងនិស្សិតធ្លាប់សិក្សានៅអ៉ីស្រាអែល ចែករំលែកបទពិសោធន៍។

យុវតីពីររូបដែលជានិស្សិតកំពុងចុះកម្មសិក្សានៅប្រទេសអ៉ីស្រាអែល ត្រូវបានជម្លៀសទៅដល់កន្លែងមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកពីសំណាក់ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរអ៉ីស្រាអែល។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ និស្សិតខ្មែរឈ្មោះ ឈូ សុខជា មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលាភ បានរៀបរាប់អំពីស្ថានភាពរបស់ខ្លួនតាំងពីថ្ងៃផ្ដើមផ្ទុះអាវុធដំបូង រហូតមកដល់ដែលកំពុងស្ថិតនៅតំបន់មានសុវត្ថិភាព។

និស្សិតខ្មែរឈ្មោះ​ ហាន មួយគា បានអះអាងថា នៅពេលនេះរូបនាងត្រូវបានជម្លៀសមកដល់កន្លែងដែលមានសុវត្ថិភាពហើយ និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរអ៉ីស្រាអែល និងក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

និស្សិតទាំងពីររូប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា និងលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ និងខ្វាយខ្វល់អំពីសុវត្ថិភាពរបស់រូបនាង ក៏ដូចជានិស្សិត និងប្រជាពលរដ្ឋខ្មែរផ្សេងទៀត ដែលកំពុងស្នាក់នៅប្រទេសអ៉ីស្រាអែល ទីដែលកំពុងផ្ទុះនូវការវាយប្រហារនេះ។

សូមស្ដាប់ការរៀបរាប់របស់និស្សិតខ្មែរដូចខាងក្រោម៖