(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយនឹងលោក លោកស្រីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ត្រូវនឹងវេនទី១៤ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចូលរួមកាន់បិណ្ឌនៅក្នុងវត្តសំសមី ស្ថិតនៅ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដ៏ធំក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតក្នុងព្រះពុទ្ធសាសនា ក៏ដូចជាពុទ្ធសាសនិក ដោយមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំធំ ប្រជាពលរដ្ឋបានមកជូបជុំគ្នានៅតាមទីវត្តអារាមនានានៅកម្ពុជា ដើម្បីធ្វើបុណ្យទានឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនមានមាតាបិតាគ្រូឧបជ្ឈាយាចា ញាតិកាទាំងប្រាំពីរសន្ដាន ដែលទម្លុះកាយទម្លាយខណ្ឌទៅកាន់បរលោកនោះ ដើម្បីទទួលបាននូវកុសលផលបុណ្យដែលខ្លួនបានធ្វើនៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌវេនទី១៤នេះ លោកអភិបាលខេត្ត ក៏សូមឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបិតាគ្រូឧបជ្ឈាយាចា ព្រមទាំងយុទ្ធជន យុទ្ធនារី ដែលបានបូជាជីវិតបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារប្រទេសជាតិ រហុតទទូលបានសុខសន្តិភាពពេញផ្ទៃប្រទេស សូមទទួលមគ្គផលកុសលផលបុណ្យ ដែលលោកបានធ្វើនៅក្នុងថ្ងៃនេះសូមឲ្យរួចចាកទុក្ខទោសទាំងពួង។

លោកអភិបាលខេត្ត បាននាំយកទេយ្យទានប្រគេនព្រះសង្ឃមាន៖ អង្ករ៧បាវ ស្មើនឹង៣០០គីឡូក្រាម, ទឹកសុទ្ធអរុណា១០កេស, ភេសជ្ជៈ M-១៥០ ១០កេស, ភេសជ្ជៈ V active ១០កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៉ីវ១០យួរ, ត្រីខ៥កេសធំ, មីម៉ាម៉ា៥កេសធំ, តែ២បេ, ទឹកដោះគោខាប់២កេសធំ, អំបិល២បេ, ស្លាដក់៧ប្រអប់, ផ្លែឈើ៧កន្ត្រក់, បច្ច័យកសាងវត្តចំនួន១៣លាន៣០ម៉ឺនរៀលផងដែរ៕