(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែកខាងត្បូង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្មវិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំ អ្នកមុខអ្នកការ មន្ត្រីរាជការ បុគ្គលិកគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង និងបងប្អូនពុទ្ធបរិស័ទជាច្រើនកុះករ។

កម្មវិធីនាព្រឹកនេះជាថ្ងៃបង្ហើយនៃពិធីកាន់បិណ្ឌរបស់ក្រសួងដែលមានការប្រគេនយាគូព្រះសង្ឃ និងពិធីរាប់បាត្រ បស្សុកូលវេរភស្តាហារប្រគេនព្រះសង្ឃចំនួន ២៩អង្គ ជាកិច្ចដារឆ្លងពហូទេវា ជាកិច្ចបង្ហើយបុណ្យ៕