(ភ្នំពេញ)៖ លោកស្រី សុខ លាង អាយុ ៥៧ឆ្នាំ ជាប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងភូមិកោះប៉ោរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានយាយី ដោយជំងឺជាច្រើនហើយ ថែមទាំងគ្មានប្រាក់ស្វែងរកសេវាព្យាបាលនៅមន្ទីរពេទ្យថែមទៀត។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារ អ្នកស្រី សុខ លាង ត្រូវបានយាយីដោយជំងឺបេះដូងរីក ជំងឺសើរស្បែក និងជំងឺសួតថែមទៀត។
ដោយមើលឃើញពីទុក្ខលំបាក និងខ្វះលទ្ធភាពព្យាបាលជំងឺសមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) មានលោក ទ្រី ត្រាយ ជាប្រធាននោះ នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានផ្តល់ថវិកាចំនួន ២លាន ៦សែនរៀល ដល់អ្នកស្រី សុខ លាង ដើម្បីដំណើរមកព្យាបាលជំងឺនៅរាជធានីភ្នំពេញ។
ថវិការ៉ៃអង្គាសបានពីសមាជិក សមាជិកា នៃសមាគមនេះ ត្រូវបានលោក សួន សាវ៉ាតឌី និង លោក លី ប្រសើ យកទៅប្រគល់ជូនដល់ ដៃអ្នកស្រី សុខ លាង នៅឯកខេត្តកោះកុង។
សូមបញ្ជាក់ថា សមាគមបញ្ញវន្ត និងយុវជនស្ម័គ្រចិត្ត (ក្រុម១២) តែងបានធ្វើសកម្មភាពមនុស្សធម៌តាមរយៈការរ៉ៃអង្គាសប្រាក់ពីសមា ជិកជួយដល់ជនទីទ័លក្រ និងជនជួបទុក្ខលំបាកផ្សេងៗ៕