(សិនជិន)៖ ដំណើរទស្សនកិច្ចដើម្បីស្វែងអំពីខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន BYD Cambodia នៅក្នុងទីក្រុងសិនជិន (Shenzhen) នៃប្រទេសចិន ចាប់ពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ។

ព្រឹត្តិការណ៍ជាច្រើនសុទ្ធតែបាននាំមកនូវភាពសប្បាយរីករាយ និងបទពិសោធន៍ថ្មី ដូចជាការទស្សនានៅឯរោងចក្រផលិតរបស់ BYD ការសាកល្បងបើកបរ និងប្រណាំងរថយន្ត។ ការជួបជុំអាហារពេលល្ងាចសម្រាប់អ្នកចូលរួមមកពីកម្ពុជា ឡាវ វៀតណាម និងបង់ក្លាដែស។ ការទស្សនាទីក្រុង Shenzhen ដ៏ទំនើបរបស់ប្រទេសចិន និងការណែនាំនូវរថយន្តស៊េរីទំនើបចុងក្រោយ។

BYD មានសមាសភាគឧស្សាហកម្មចំនួន ៤ផ្នែកដូចជា រថយន្តអគ្គិសនី ផ្លូវរថភ្លើង ថាមពលស្អាត និងអេឡិចត្រូនិច ក្នុងអត្រាកំណើនប្រចាំឆ្នាំ ៥៦%។ BYD រួមចំណែកផ្គត់ផ្គងរថយន្តអគ្គិសនី ២១.១ភាគរយទូទាំងប្រទេសចិន។

គួរបញ្ជាក់ថា ក្រុមហ៊ុន BYD Cambodia មានសាខាលក់ចំនួន ៣ទីតាំងក្នុងរាជធានីភ្នំពេញ។ នៅពេលឆាប់ៗខាងមុខនេះ BYD Cambodia ក៏គ្រោងនឹងការបើកដំណើរការសាខា ២ផ្សេងទៀតនៅលើមហាវិថីព្រះមុន្នីវង្ស និងក្នុងផ្សារទំនើបជីបម៉ុងមេហ្គាម៉ល ២៧១។ BYD មានសាខាលក់ក្នុងទីក្រុងចំនួន ៤០០នៃជាង ៧០ប្រទេស នៅទូទាំងពិភពលោកមាន។

BYD SEAL ជារថយន្តមានកម្លាំងអស្ចារ្យ និងប្រព័ន្ធទប់លំនឹងល្អទោះជានៅលើផ្លូវមានសភាពបត់បែនយ៉ាងណាក្តីហើយនឹងមកដល់កម្ពុជានៅពេលឆាប់ៗខាងមុខនេះ។ អ្នកដែលមានបំណងចង់ប្រើប្រាស់រថយន្តអគ្គិសនី សូមកុំភ្លេចរថយន្តម៉ូដែលថ្មីរបស់ BYD ៕