(ភ្នំពេញ)៖ ធនាគារ មេយប៊ែង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ បានរៀបចំកម្មវិធី Maybank Supermarket sweep ដែលជាកម្មវិធីទិញទំនិញដោយឥតគិតថ្លៃដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ជូនជារង្វាន់ ដល់អតិថិជនចំនួន៦នាក់ ដែលបានចូលរូមក្នុងយុទ្ធនាការ Maybank Savings Challenge។
អតិថិជនដែលឈ្នះរង្វាន់ទាំង៦នាក់ ត្រូវបានផ្ដល់ជូននូវការដើរទិញទំនិញនៅផ្សារទំនើបឡាក់គី សាខាមហាវិថីព្រះសីហនុ ដែលសរុបគិតជាសាច់ប្រាក់មានតម្លៃរហូតដល់ ៣,០០០ដុល្លារអាមេរិក ហើយ
អតិថិជនដែលឈ្នះរង្វាន់ទាំងអស់ ត្រូវបានជ្រើសរើសពីអតិថិជនប្រមាណជាង ៦០០០នាក់ ដែលបានចុះឈ្មោះចូលរួមជាមួយនឹងយុទ្ធការ Maybank Savings Challenge ដែលផ្ដល់ជូនអតិថិជននូវអត្រាការប្រាក់ខ្ពស់រហូតដល់៤%សម្រាប់គណនីសន្សំរបស់គាត់។
នេះជាយុទ្ធការថ្មីនិងដំបូងគេបង្អស់នៅកម្ពុជា ដោយអតិថិជនគ្រាន់តែចុះឈ្មោះក្នុងអំឡុងពេលដែលយើងផ្ដល់ជូនពិសេសនេះ ដើម្បីទទួល
បាននូវអត្រាការប្រាក់ខ្ពស់ ដែលអត្រាការប្រាក់នេះ គឺអាស្រ័យទៅតាមអ្នកចុះឈ្មោះ គឺចំនូនអ្នកចុះឈ្មោះកាន់តែច្រើន អត្រាការប្រាក់កាន់តែខ្ពស់។ ឱកាសផ្សងសំណាងសម្រាប់អតិថិជនទាំងអស់ត្រូវបានគណនា ដោយផ្អែកទៅតាមកំណើននៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើកាន់តែច្រើន ឱកាសឈ្នោះរង្វាន់កាន់តែច្រើន។
លោកស្រី ស៊ីនត្សៀ លីវ នាយិកាប្រតិបត្តិរបស់ ធនាគារ មេយប៊ែងកម្ពុជា បានលើកឡើងនៅក្នុងកម្មវិធីនេះថា តាមយុទ្ធនាការនេះ ធនាគារ មេយប៊ែង ទទួលបានប្រាក់បញ្ញើកកើតឡើងប្រមាណជាង ២០លានដុល្លារអាមេរិកជាមួយនឹងអ្នកចុះឈ្មោះប្រមានជាង ៦.០០០នាក់ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។ រាល់ការចុះឈ្មោះរបស់អតិថិជន១ពាន់នាក់ យើងនឹងជ្រើសរើស អតិថិជន ម្នាក់ឲ្យចូលរួមក្នុងកម្មវិធីទិញទំនិញឥតគិតថ្លៃរបស់ធនាគារ មេឃប៊ែង។
លោកស្រីបន្ដថា នេះជាការចាប់ផ្ដើមថ្មីមួយទៀត សម្រាប់ផ្ដល់នូវដំណោះស្រាយ ដ៏ប្រសើរដល់អតិថិជនរបស់យើង ដែលពួកគាត់អាចរីករាយជាមួយនឹងការផ្ដល់ជូនពិសេសនៅពេលដែលពួកគាត់ ដាក់ប្រាក់សន្សំ និងធ្វើប្រតិបត្ដិការធនាគារប្រចាំថ្ងៃជាមួយយើង ហើយនេះជាយុទ្ធនាការដំបូងបង្អស់ និងមានតែមួយគត់ដែលផ្ដល់ជូននូវរង្វាន់ និងអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ពួកយើង សម្រាប់អត្រាការប្រាក់ នៅពេលដែលមានអតិថិជនចុះឈ្មោះកាន់តែច្រើន នោះអត្រាការប្រាក់សម្រាប់អ្នកទាំងអស់ក៏កាន់តែខ្ពស់។ដូនេះ សម្រាប់ទឹកប្រាក់ដែលផ្ដល់ជូនក្នុងកម្មវិធីទិញទំនិញដោយឥតគិតថ្លៃ របស់ធនាគារមេឃប៊ែង អតិថិជនដែលចាប់យកទំនិញបានកាន់តែលឿន រង្វាន់ដែលអតិថិជននឹងទទួលបានតម្លៃកាន់តែច្រើន»។
លោកស្រីបន្ថែមទៀតថា យុទ្ធនាការ Maybank Savings Challenge ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហើយលើសពីនេះទៀត យើងនឹងផ្ដល់ជូននូវឱកាសជាច្រើនទៀតសម្រាប់អតិថិជន ដើម្បីឲ្យពួកគាត់ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ ក៏ដូចជាមានឱកាសឈ្នះ ជាមួយនឹងកម្មវិធី Maybank Supermarket sweep ។
គូរបញ្ជាក់ថា ការផ្សងសំណាងបន្ដទៀត នឹងត្រូវប្រកាសនៅចុងបញ្ចប់នៃយុទ្ធនាការ ដើម្បីជ្រើសរើសអ្នកឈ្នះបន្ថែមសម្រាប់កម្មវិធី Maybank Supermarket sweep ជាលើកទីពីរ ដែលចំនួនអ្នកមានសំណាងគឺអាស្រ័យលើចំនួនអ្នកចុះឈ្មោះដែលយើងនឹងទទួលបាននៅពេលយុទ្ធនាការបញ្ចប់៕