(ហ្សាការតា)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Evgeny Zagaynov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសកម្មភាពនានា ដើម្បីអបអរខួបអនុស្សាវរីយ៍ ៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងរុស្ស៊ី នៅក្នុងឆ្នាំ២០២៣នេះ៕