(ភ្នំពេញ)៖ ឱកាសពិសេស សម្រាប់អ្នកដែលមានទេពកោសល្យ និងចំណូលចិត្តថតវីដេអូ ចង់បញ្ចេញស្នាដៃ ឬគំនិតច្នៃប្រឌិតរបស់អ្នក ក្នុងការប្រកួតដើម្បីឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបៗ បានមកដល់ហើយ
សូមចូលរួមការប្រកួតបង្កើតវីដេអូអប់រំខ្លី ស្តីពី «ដំណើរការនៃការចុះឈ្មោះបោះឆ្នោត» ដែលរៀបចំដោយទីភ្នាក់ងារ សហការប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA សហការជាមួយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។

គោលបំណងនៃការប្រកួតនេះ គឺដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្ម ពីសាធារណជនក្នុងដំណើរការបោះឆ្នោត នាពេលខាងមុខ។ ការប្រកួតនេះមានរយៈពេល១ខែ គឺចាប់ពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។ សម្រាប់លទ្ធផល នឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែសីហា រីឯការប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភី នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅទីស្ដីការ គ.ជ.ប ។

រង្វាន់និងអត្ថប្រយោជន៍ផ្សេងទៀត៖

អ្នកឈ្នះចំនួន៣រូប នឹងទទួលបានរង្វាន់លើកទឹកចិត្តពីការប្រកួតនេះ ៖

- លេខ១ ទូរស័ព្ទ SONY Xperia Z3 Compact ១គ្រឿង
- លេខ២ iPod Nano ១គ្រឿង
- លេខ៣ ទូរស័ព្ទ HUAWEI Y6 ១គ្រឿង

ក្រៅពីទទួលបានរង្វាន់ខាងលើនេះ វីដេអូដែលទទួលបានជយលាភីទាំងបី នឹងត្រូវបានចាក់ផ្សាយទៅតាមទូរទស្សន៍ជាតិ និងបណ្ដាញសង្គមផ្លូវការរបស់គ.ជ.ប។
ដោយឡែកអ្នកដែលបង្កើតវីដេអូល្អជាងគេទាំង១០ក្រុម នឹងត្រូវបានអញ្ជើញឲ្យចូលរួមសិក្ខាសាលា ស្តីពីបច្ចេកទេសផលិតវីដេអូនៅថ្ងៃទី២៩ សីហានៅទីស្ដីការ គ.ជ.ប ដែលមានការចូលរួមពីវាគ្មិនមានបទពិសោធន៍យូរឆ្នាំទាក់ទងនឹងការផលិតវីដេអូ។

មានចំណង់ចំណូលចិត្តក្នុងការថតវីដេអូ រួសរាន់ឡើង ចូលរួមក្នុងការប្រកួតប្រជែងនេះឲ្យបានច្រើនកុះករ ដើម្បីបានឈ្នះទាំងរង្វាន់ និងចូលរួមចំណែកក្នុងការងារសង្គម។  

កុំភ្លេចចែករំលែកទៅមិត្តភក្តិឲ្យចូលរួមផងណា!
ព័ត៌មានលម្អិត ស្ដីពីលក្ខខណ្ឌផ្សេងៗ សូមចូលទៅកាន់៖
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/JICANEC/
គេហទំព័រ៖ http://www.necelect.org.kh
ឬ ផ្ញើអ៊ីម៉ែលមកកាន់៖ [email protected]
ឬ ទាក់ទងមកលេខទូរស័ព្ទ៖ ០៩៥ ៥៤៣ ៥៨៦ ។
ពិសេស សូមចូលទៅកាន់វីដេអូ៖ link: https://www.facebook.com/JICANEC/