(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។
ក្រសួងបានឱ្យដឹងថា កម្រិតទឹកភ្លៀងធ្លាក់ជាទូទៅនៅលើផ្ទៃប្រទេស នឹងថមថយចុះជាលំដាប់ និងមានភ្លៀងធ្លាក់ភាគច្រើន តែនៅពេលយប់។
នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្នុងមួយសប្តាហ៍ បន្តទៅនេះ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដី ៣០-៤០%៕