(ភ្នំពេញ)៖ ដើម្បរម្លឹកខួបទី៥៧៧ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានរៀបចំ «ពិធីប្រគល់រង្វាន់ការប្រកួតសរសេរអក្សរផ្ចង់ Hangeul នៃទិវា Hangeul»។ ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

កម្មវិធីប្រកួត «ការសរសេរអក្សរផ្ចង់ ទិវា Hangeul» ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ (Online) បានទទួលស្នាដៃអក្សរផ្ចង់ជាច្រើនទាក់ទងនឹងប្រទេសកូរ៉េ រួមមានកំណាព្យកូរ៉េ អត្ថបទចម្រៀង K-POP និងសាច់រឿងភាគកូរ៉េ Khom raksmey ដែលបង្កើតស្នាដៃគំនូរលើជញ្ជាំង ជាមួយនឹងសម្រង់ឃ្លាគតិបណ្ឌិតអក្សរកូរ៉េ ពីភាពជោគជ័យ ដែលបានរៀននៅថ្នាក់ភាសាកូរ៉េបានឈ្នះរង្វាន់ឆ្នើមបំផុត Huot Vanny ដែលមានអត្ថបទចម្រៀងសាច់រឿងភាគកូរ៉េ និងគំនូរទេសភាពនៃព្រះអាទិត្យ ព្រះច័ន្ទ និងកំពូលភ្នំទាំងប្រាំ ហើយមានបេក្ខជនចំនួន ៥នាក់ បានឈ្នះរង្វាន់ឆ្នើមបន្ទាប់ រួមទាំង Bun Kimyeak ដែលមានអត្ថបទចម្រៀង «ប្រទេសដ៏ស្រស់ស្អាត» បង្ហាញពីរដូវទាំង៤ និងធម្មជាតិដ៏ស្រស់បំព្រងរបស់ប្រទេសកូរ៉េ។

ស្នាដៃការប្រកួតសរសេរអក្សរផ្ចង់ឆ្នើមបំផុតប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងដោយការសហការរួមគ្នារយៈពេល ១ខែ របស់និស្សិតផ្នែកភាសាកូរ៉េ នៃសាកលវិទ្យាល័យការពារជាតិ ហើយម្ចាស់ជ័យលាភីរង្វាន់ឆ្នើមបំផុត Khom Raksmey បានលើកឡើងថា៖ «ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ដែលបានទទួលបានរង្វាន់ឆ្នើមបំផុតសម្រាប់ស្នាដៃរបស់ខ្ញុំដែលធ្វើឡើងដោយមិត្តរួមថ្នាក់ផ្នែកភាសាកូរ៉េ ដើម្បីរម្លឹកខួបទិវា Hangeul ។ សូមអរគុណសម្រាប់ការផ្តល់នូវព្រឹត្តិការណ៍បែបនេះ»

ម្ចាស់ជ័យលាភីឆ្នើមបន្ទាប់ Huot Vanny ទទួលបន្ទុកផ្នែកទំនាក់ទំនងវប្បធម៌ និងជាអ្នកគ្រប់គ្រងផ្នែកភាសាកូរ៉េ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការHan-Cam បាននិយាយថា «ខ្ញុំបានចាប់អារម្មណ៍លើការសរសេរអក្សរផ្ចង់តាមរយៈកម្មវិធីបទពិសោធន៍វប្បធម៌កូរ៉េ ក្នុងឆ្នាំ២០១៣ ហើយដើម្បីរម្លឹកដល់ទិវា Hangeul នៅឆ្នាំនេះ ខ្ញុំបានចូលរួមក្នុងការប្រកួតសរសេរអក្សរផ្ចង់ Hangeul ដើម្បីបង្ហាញពីក្តីស្រឡាញ់របស់ខ្ញុំចំពោះ Hangeul»។ គាត់បានសម្ដែងនូវអារម្មណ៍ថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានឈ្នះការប្រកួតនេះ»

លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េ បានបង្ហាញមានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធពិធីទិវា Hangeul នៅស្ថានទូត ដើម្បីប្រារព្ធខួបទី៥៧៧ នៃទិវា Hangeul ដោយប្តេជ្ញាថានឹងខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ឧត្តមភាព និងភាពស្រស់ស្អាតរបស់ Hangeul ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជានាពេលអនាគត និងបានស្នើឱ្យអ្នកពាក់ព័ន្ធផ្នែកអប់រំ ភាសា កូរ៉េ និងសហគមន៍កូរ៉េទាំងអស់ រួបរួម កម្លាំង គ្នាដើម្បីសម្រេចបាននូវកិច្ចការនេះ។

ក្រៅពីអ្នកទទួលរង្វាន់ ក៏មានថ្នាក់ដឹកនាំសមាគមកូរ៉េ ក្រុមប្រឹក្សាបង្រួបបង្រួមដើម្បីប្រជាធិបតេយ្យ និងសន្តិភាព សាលាអន្តរជាតិកូរ៉េ សាលាភាសាកូរ៉េ ដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថាន King Sejong នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថាន King Sejong នៃសាកលវិទ្យាល័យសិល្បៈភ្នំពេញអន្តរជាតិ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) និងអ្នកពាក់ព័ន្ធផ្នែកអប់រំភាសាកូរ៉េផ្សេងទៀតបានចូលរួមកម្មវិធីនេះ។ លើសពីនេះ ពិធីប្រគល់រង្វាន់សម្រាប់ក្រុមកម្ពុជាដែលសម្រេចបានលទ្ធផលល្អនៅក្នុងកម្មវិធីប្រកួតការថ្លែងសន្ទរកថាជាភាសាកូរ៉េពិភពលោកលើកទី២៧ ត្រូវបានប្រារព្ធឡើងរួមគ្នាផងដែរ។

នៅក្នុងកម្មវិធីនេះដោយមានការឧបត្ថម្ភពីមូលនិធិវិទ្យាស្ថាន King Sejong ស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានចែកវត្ថុអនុស្សាវរីយ៍ដែលទាក់ទងនឹងប្រទេសកូរ៉េ និង Hangeul រួមមានដបទឹក «Star Counting Night» របស់ Yoon Dong-ju កន្សែងបង់ក Hangeul និងផ្លិតប្រពៃណីជាដើម ដល់អ្នកចូលរួមទាំងអស់។

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា កំពុងព្យាយាមដើម្បីធ្វើការលើកកម្ពស់ ការ ផ្សព្វផ្សាយ ភាសា កូរ៉េ នៅកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១២មក គម្រោងថ្នាក់រៀនភាសាកូរ៉េ បានដំណើរការនៅក្នុងវិទ្យាល័យនៅកម្ពុជា ហើយជាពិសេសចាប់ពីឆ្នាំនេះ គ្រូជនជាតិដើមនិយាយភាសាកូរ៉េពីរនាក់ ត្រូវបានបញ្ជូនពីក្រសួងអប់រំ នៃសាធារណរដ្ឋកូរ៉េ មកបង្រៀនភាសាកូរ៉េ នៅក្នុងវិទ្យាល័យនៅកម្ពុជា៕