(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយលោក ងួន ណារ៉ា ជំនួសលោក តាំង ស៊ុនឡាយ ត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូល។

ពិធីប្រកាសចូលកាន់តំណែងនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ, លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធនៅក្នុងស្ថាប័នតុលាការជាច្រើននាក់ផ្សេងទៀត៕