(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ មានបណ្ដាគណបក្សនយោបាយចំនួន២៣ហើយ ដែលបានស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
គណបក្សនយោបាយទាំង២៣នោះរួមមាន៖
១៖ គណបក្សនគរប្រជាធិបតេយ្យ
២៖ គណបក្សធម្មាធិបតេយ្យ
៣៖ គណបក្សរស្មីខេមរា
៤៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៥៖ គណបក្សខ្មែរក្រោក
៦៖ គណបក្សចលនាប្រជាធិបតេយ្យ
៧៖ គណបក្សមហាសាមគ្គីជាតិខ្មែរ
៨៖ គណបក្សខ្មែរសាធារណរដ្ឋ
៩៖ គណបក្សកម្លាំងប្រជាធិបតេយ្យ
១០៖ គណបក្សឯកភាពជាតិខ្មែរ
១១៖ គណបក្សខ្មែរតែមួយ
១២៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៣៖ គណបក្សខ្មែរអភិរក្ស
១៤៖ គណបក្សស្ត្រីដើម្បីស្ត្រី
១៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១៦៖ គណបក្សកសិករ
១៧៖ គណបក្សមូលីណាកា
១៨៖ គណបក្សយុវជនកម្ពុជា
១៩៖ គណបក្សសញ្ជាតិកម្ពុជា
២០៖ គណបក្សខ្មែររួបរួមជាតិ
២១៖ គណបក្សអំណាចប្រជាពលរដ្ឋ
២២៖ គណបក្សកម្ពុជាសេរី ឯករាជប្រជាធិបតេយ្យ
២៣៖ គណបក្សខ្មែរអង្គរ។
សូមជម្រាបថា គោលដៅដែលបណ្ដាគណបក្សនយោបាយដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា សុទ្ធតែបានបញ្ជាក់ដូចៗគ្នាថា ពួកគេបានមើលឃើញពីឆន្ទៈ និងគោលនយោបាយ ប្រហាក់ប្រហែលគ្នា វត្ថុបំណងស្រលាញ់ការពារសន្តិភាព រក្សាស្ថិរភាពនយោបាយដើម្បីបន្តភាពរីកចម្រើនជាលំដាប់ ដូច្នេះហើយទើបសម្រេចចិត្តស្នើសុំចងសម្ព័ន្ធភាពពុំមានការរុញរាឡើយ។
គណបក្សនយោបាយទាំងនោះ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ៕