Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរៀបចំដែនដី​ ចាត់ឲ្យក្រុមការងារ ទៅដោះស្រាយជំលោះដីធ្លី​ រវាងក្រុមហ៊ុនឯកជនជាមួយ​ប្រជាពលរដ្ឋនៅខេត្តកោះកុង

13-08-2016 17:28

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតជូនដំណឹងប្រាប់អភិបាលខេត្តកោះកុងថា នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ក្រុមការងារដោះស្រាយវិវាទ នឹងចុះទៅពិនិត្យស្រាវជ្រាវ និងដោះស្រាយ នៅភូមិតាធង និងភូមិព្រះអង្គកែវ ជុំដងពេង ភូមិជីខ ឃុំជីខលើ និងភូមិព្រែកជីក ឃុំជីកក្រោម ស្រុកស្រែអំបិល ភូមិកណ្តោល ស្រុកបបទុមសាគរ ខេត្តកោះកុង។

ការបញ្ចូលក្រុមការងារ ដោះស្រាយវិវាទ នឹងចុះទៅពិនិត្យស្រាវជ្រាវ និងដោះស្រាយ នៅទីតាំងខាងលើនេះ គឺធ្វើឡើង ក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលញត្តិពីប្រជាពលរដ្ឋ ១៤៧គ្រួសារ ដែលអះអាងថា បានបាត់បង់ដីធ្លី និងស្រែចំការ ដោយសារការរំលោភបំបានយកពីសំណាក់ក្រុមហ៊ុន កោះកុងស៊ូហ្គ័រ និងក្រុមហ៊ុន ផ្លេនថេសិន អ៊ីនដាស្រ្ទីខម ភេនី លីមីតធី។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដំណឹងទៅកាន់ អភិបាលខេត្តកោះកុង ដើម្បីស្នើឲ្យមានការសហការ និងជ្រាបជាព័ត៌មាន នៅពេលដែល ក្រុមការងារ ដោះស្រាយវិវាទ នឹងចុះទៅពិនិត្យស្រាវជ្រាវ និងដោះស្រាយចុះទៅដល់ ទីតាំងដោយផ្ទាល់ខាងលើនេះ។

សូមអានសេចក្តីជូនដំណឹងលំអិត ដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដំណឹងទៅកាន់ អភិបាលខេត្តកោះកុង ដែលមានខ្លឹមសារ ដូចខាងក្រោមនេះ៖