(ពោធិ៍សាត់)៖ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំទេយ្យទាន ទេយ្យវត្ថុ និងចង្ហាន់បិណ្ឌបាត្រ បច្ច័យ ចូលរួមបុណ្យកាន់បិណ្ឌទី១៣ និងបង្សុកូលនៅចេតិយ៍បុរាណ នៅវត្តលលកសសុខារាម ស្ថិតនៅក្រុងពោធិសាត់ ខេត្តពោធិសាត់ ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានចែកឋាន ទៅកាន់លោកខាងមុខ និងសុំឱ្យមគ្គផលដែលកើតចេញពីការធ្វើបុណ្យនេះ សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលបានជួបក្តីសុខចម្រេីនជានិច្ចនិរន្តតទៅ។
ក្នុងឱកាសនោះ ក្នុងទឹកចិត្តពោរពេញដោយសទ្ធាជ្រះថ្លា លោក កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ក៏បាននាំយកបច្ច័យសម្រាប់កសាងចំនួន៥ពាន់ដុល្លាអាមេរិក ប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ទទួលបានសារ៉ុង០១ផងដែរ។
ក្នុងថ្ងៃនេះដែរ លោក កែ គឹមយ៉ាន និងលោកស្រូ ម៉ៅ ម៉ាល័យ និងក្រុមការងារបានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈបូជា ផ្កាភ្ញី នៅបូជនីយដ្ឋានលោកតាឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខៀវ ដេីម្បីសុំសេចក្តីសុខ សម្បូរសប្បាយ បន្តកេីតមានដល់ប្រជាពលរដ្ឋខ្មែរយេីងទាំងអស់គ្នាតរៀងទៅ៕