(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ជស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំ អ្នកឧកញ៉ា ឧកញ៉ា បណ្ឌិត វេជ្ជបណ្ឌិត លោកជំទាវ លោក លោកស្រី ដែលជាក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅសាលប្រជុំទីស្ដីការធុរកិច្ចសមាគមមូលនិធិសម្ដេចតេជោ អាគារលេខ១៦៨តេ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ក្នុងឱកាសនេះដែរ លោកឧកញ៉ាប្រធាន បានយកចំណុចពិសេសក្នុងការរៀបចំផ្តួចផ្តើមបង្កើត គណៈកម្មការ តាមជំនាញ ទៅតាមរចនាសម្ព័ន្ធការងារដែលជាគណៈកម្មការទទួលបន្ទុក ដែលជាសក្តានុពលក្នុងការងារចចារ និងទំនាក់ទំនងផ្សេងៗ ដើម្បីកិច្ចសហប្រតិបត្តិការណ៍ និងជាចំណងមេត្រីភាព ជាមួយ ស្ថាប័ន និង SMEs ក្នុង និងក្រៅប្រទេស។
ចំពោះគណៈកម្មការទាំង៩ (ប្រាំបួន) ហើយអង្គប្រជុំសម្រេច និងអនុម័តបង្កើតគណៈកម្មការនេះរួមានដូចជា៖
១. គណៈកម្មការផ្នែកទំនាក់ទំនងចចារ និងការងារពាណិជ្ជកម្មអន្តរជាតិ
១.១. អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធាន
១.២. ឧកញ៉ា លឹម លីឆាយ អនុប្រធាន
១.៣. ឧកញ៉ា តែ ប៉រហុង អនុប្រធាន
២. គណ:កម្មាការផ្នែកបណ្តុះបណ្តាល និងបច្ចេកវិទ្យា
២.១. ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធាន
២.២. ឧកញ៉ា សួង សុភារ័ត្ន អនុប្រធាន
២.៣. បណ្ឌិត ឡាយ គីរី អនុប្រធាន
២.៤. លោក ម៉េត សុខសាន្ត អនុប្រធាន
២.៥. លោក គាំ ពិសាល អនុប្រធាន
៣. គណៈកម្មការបែបបទគយដឹកជញ្ជូន និង Logistics
៣.១. ឧកញ៉ា ស៊ិន ចន្ធី ប្រធាន
៣.២. ឧកញ៉ា ហ៊ុយ សុងឃីម អនុប្រធាន
៣.៣. ឧកញ៉ា នុត រ៉ានី អនុប្រធាន
៤. គណៈកម្មការផ្នែកពិសោធន៍ និង ប្រព័ន្ធគ្រប់គ្រងគុណភាព
៤.១. បណ្ឌិត អ៊ុយ ដាវិន ប្រធាន
៤.២. លោក ហ៊ុយ ចាន់វាសនា អនុប្រធាន
៤.៣. អ្នកស្រី ប៉ោលីម សុមាលី អនុប្រធាន
៥. គណៈកម្មការផ្នែកទំនាក់ទំនងសាធារណៈ
៥.១.ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ប្រធាន
៥.២. អ្នកឧកញ៉ា ហ៊ួរ ហាក់សេង អនុប្រធាន
៥.៣. ឧកញ៉ា ជា ដាណា អនុប្រធាន
៦. គណៈកម្មការ សម្របសម្រួល និង ទំនាក់ទំនងសមាជិក
៦.១. ឧកញ៉ា កាង សុធី ប្រធាន
៦.២. ឧកញ៉ា ស៊ិន ចន្ធី អនុប្រធាន
៦.៣. ឧកញ៉ា ជា ដាណា អនុប្រធាន
៧. គណៈកម្មការ ផ្នែកស្រាវជ្រាវ និងច្បាប់
៧.១. ឧកញ៉ា ណាង សុធី ប្រធាន
៧.២. ឧកញ៉ា សួង សារុន អនុប្រធាន
៨. គណៈកម្មការ ផ្នែក សវនកម្ម និងពន្ធដារ
៨.១. លោកស្រី ជា ច័ន្ទកក្កដា (លោកស្រី លីនដា) ប្រធាន
៨.២. កញ្ញា តិក សេងសុចិត្តា អនុប្រធាន
៨.៣. លោក ពែល សុបញ្ញា អនុប្រធាន
៩. គណៈកម្មការផ្នែកកម្មន្តសាល
៩.១. ឧកញ៉ា កៅ មុយលីម ប្រធាន
៩.២. ឧកញ៉ា សុខ ដារ៉ា អនុប្រធាន
៩.៣. ឧកញ៉ា សេង រិទ្ធី អនុប្រធាន
ជាកិច្ចបញ្ចប់នៃអង្គប្រជុំនេះដែរ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមមូលនិធិសម្ដេចតេជោ បានជម្រុញ និងលើកទឹកចិត្តដល់ អ្នកឧកញ៉ា ឧកញ៉ាដែលជាក្រុមប្រឹក្សាភិបាល និងទទួលបន្ទុកជាគណៈកម្មការទាំង៩ (ប្រាំបួន)ខាងលើ ឱ្យមានការទទួលខុសត្រូវតាមភារកិច្ចដែលបានសម្រេចតែងតាំង និងរៀបចំនេះ ហើយជាពិសេសចូលរួមយ៉ាងសកម្មក្នុងការលកើស្ទួយលើវិស័យឯកជនក៏ដូចជាជម្រុញឱ្យមានសក្តានុពលក្នុងការងារចចារ និងទំនាក់ទំនងផ្សេងៗ ដើម្បីកិច្ចសហប្រតិបត្តិការណ៍ និងជាចំណងមេត្រីភាព ជាមួយ ស្ថាប័ន និង SMEs ក្នុង និងក្រៅប្រទេស។