(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន រំកិលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងទិសដៅខ្យល់ប្រែប្រួល បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ (Variable winds)។ ស្ថានភាពបែបនេះ និងតាមការព្យាករនឹងធ្វើឱ្យ ៖
កម្រិតទឹកភ្លៀងធ្លាក់នៅលើផ្ទៃប្រទេសនឹងថមថយ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្នុងមួយសប្តាហ៍ បន្តទៅនេះ អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០-៤០%៕