(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំគោកគង់កើត និងឃុំជាខ្លាង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារចូលរួមប្រជុំលើកផែនការទិសដៅ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ខាងមុខនេះ នៅទីស្នាក់ការបក្សឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បន្ទាប់មកពីបញ្ចប់កិច្ចប្រជុំ លោក ចាន់ វ៉ាន់ធឿន បានឆ្លៀតចុះសំណេះសំណាល សាកសួរសុខទុក្ខ និងឧបត្តម្ភជាថវិកា គ្រឿងឧបភោគបរិគោគ ជូនសកម្មជនដែលមានជំងឺមួយគ្រួសារ និងប្រជាពលរដ្ឋទីទាល់ក្រមួយគ្រួសារ ដែលក្នុង១គ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម មី៣កេស ទឹកត្រី១២ដប ទឹកស៊ីវអ៊ីវ១២ដប ប៊ីចេង១គីឡូក្រាម ទឹកដោះគោឆៅ២ឡូ និងថវិកា១០០,០០០រៀល និងបានចុះពិនិត្យការលើកផ្លាកគណបក្សមួយផ្ទាំងផងដែរ។
ដោយឡែកនៅឃុំគោកគង់កើត ក្រុមការងាររបស់លោក ចាន់ វ៉ាន់ធឿន បានចូលរួមសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋ និងបានបកស្រាយមតិភូតភរបោកប្រាស់របស់គណបក្សប្រឆាំង មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។ បន្ថែមពីនេះ លោកក៏បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋ នៅភូមិជ័យមុន្នី ១២៥នាក់ ក្នុងនោះម្នាក់ៗទទួលបានថវិកា១០,០០០រៀល ប៊ីចេងកន្លះគីឡូក្រាម និងទឹកសុទ្ទផងដែរ៕