(បាត់ដំបង)៖ លោក សុខ លូ អភិបាលបាត់ដំបង និងលោកស្រី ព្រមទាំងសប្បុរសជន នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងនោះលោក សុខ លូ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជូនដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រា សរុប១៣៩នាក់ផងដែរ។
លោកបានបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តតែងតែបានផ្តល់ភាពកក់ក្តៅដល់ពួកគេ រៀងរាល់ថ្ងៃបុណ្យប្រពៃណីជាតិខ្មែរយើងម្តងៗ ឬ ថ្ងៃមិនមែនបុណ្យជាតិ រដ្ឋបាលខេត្តបានយកចិត្តទុក ចុះសួរសុខទុក្ខចំពោះពួកគេជានិច្ច និងបាននាំគ្រឿងឧបភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់មន្រ្ដី មន្រ្ដីកិច្ចសន្យា និងកុមារកំព្រាទាំងអស់ជាប្រចាំផងដែរ៕