(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបការសម្តែងគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការផ្សេងៗ។

ភ្ញៀវដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាបន្តបន្ទាប់នៅថ្ងៃនេះ រួមមាន៖ លោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស, លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា, លោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation និង លោក បួរកែវ ភូមិវង្សសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជា។

ខាងក្រោមនេះ ជាលទ្ធផលនៃជំនួបនីមួយៗ៖
១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល http://fna.asia/de5bfd6

២៖ ប្រេស៊ីល គ្រោងបើកស្ថានទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ http://fna.asia/0259c1b

៣៖ ប្រេស៊ីល អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសរបស់ខ្លួន http://fna.asia/c735679

៤៖ កម្ពុជា-វៀតណាម ឯកភាពបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម, ទេសចរណ៍ និងការពារជាតិ http://fna.asia/c44f815

៥៖ ប្រធានមូលនិធិ The Nippon Foundation៖ កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោក http://fna.asia/a95bcd3

៦៖ ទូតឡាវ បង្ហាញការជឿជាក់ថា កម្ពុជានឹងបន្តចម្រើនលូតលាស់ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត http://fna.asia/8443190