(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

​១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ ប្រមុខការទូត EU ៖ ការបិទខ្ទប់ទាំងស្រុងរបស់អ៉ីស្រាអែលលើតំបន់ Gaza ជាទង្វើបំពានច្បាប់អន្តរជាតិ

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ប្រេស៊ីល

៤៖ សម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ នៅអ៉ីរ៉ាក់ និងយេម៉ែន គំរាមប្រឆាំងសហរដ្ឋអាមេរិក ជុំវិញការធ្វើអន្តរាគមន៍ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស

៥៖ ប្រេស៊ីល អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសរបស់ខ្លួន

៦៖ សហរដ្ឋអាមេរិក ថ្កោលទោសការវាយប្រហារលើជំរំជនភៀសខ្លួន នៅមីយ៉ាន់ម៉ា

៧៖ ប្រេស៊ីល គ្រោងបើកស្ថានទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤

៨៖ លោក ពូទីន និយាយថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺបង្ហាញយ៉ាងច្បាស់ពី «ការបរាជ័យ» របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ហើយថាការបង្កើតរដ្ឋប៉ាឡេស្ទីនជាការចាំបាច់

៩៖ សម្តេចតេជោ ហ៊ុន សែន និងលោក យូហេ សាសាកាវ៉ា បង្ហាញបំណងរួមទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា ជាថ្មីទៀត នាពេលខាងមុខ

១០៖ រុស្ស៉ីចោទអាមេរិកធ្វើសកម្មភាពនៅកន្លែងធ្វើតេស្តនុយក្លេអ៊ែរ ហើយអះអាងថាខ្លួននឹងមិនធ្វើតេស្តឡើយ លុះត្រាតែវ៉ាស៉ីនតោនធ្វើដូច្នោះមុន

១១៖ ប្រធានមូលនិធិ The Nippon Foundation៖ កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោក

១២៖ បារាំងចាប់ផ្តើមដំណើរការដកកងទ័ពចេញពីប្រទេសនីហ្សេ ក្រោយរដ្ឋប្រហារយោធាកាលពីខែកក្កដា

១៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះការចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា

១៤៖ អាមេរិក៖ ការគាំទ្រផ្នែកយោធាដល់អ៉ីស្រាអែល នឹងមិនប៉ះពាល់ការផ្តល់ជំនួយឱ្យអ៊ុយក្រែនឡើយ

- ព័ត៌មាន Fresh News Plus

១៖ ស្កុតឡេន នឹងកក់កៅអីទៅលេង Euro 2024 មុនគេ ប្រសិនបើឈ្នះអេស្ប៉ាញស្អែកនេះ

២៖ ក្រុមចម្រៀងនារីថ្មី Babymonster របស់ផលិតកម្ម YG នឹងបង្ហាញខ្លួនក្នុងខែវិច្ឆិកា ខណៈក្រុម Blackpink អាចនឹងមានសមាជិកខ្លះដើរចេញ

៣៖ ប៉ាឡេស្ទីន ដកខ្លួនពីការប្រកួតដណ្តើមពាននៅម៉ាឡេស៊ី ដោយសារជម្លោះអ៉ីស្រាអែល នៅតំបន់កាហ្សា

៤៖ FFC បានប្រកាសស្វាគមន៍កីឡាករ Privat Mbarga ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា

៥៖ Hazard ប្រកាសចូលនិវត្តន៍ទាំងវ័យ ៣២ឆ្នាំ ក្រោយចាកចេញពី Real Madrid

៦៖ UEFA បញ្ជាក់ថា ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ Euro 2028

៧៖ McGregor ដាក់ឯកសារទៅស្ថាប័ន Usada ដើម្បីសុំសិទ្ធិប្រកួត UFC វិញ

៨៖ WM Motor របស់ចិនប្រកាសសុំក្ស័យធនជាសាធារណៈ

៩៖ តារាចម្រៀង Justin Bieber បង្ហាញការឈឺចាប់ជំនួសជនរងគ្រោះ ដោយសារការផ្ទុះសង្គ្រាមរវាង ក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៉ីស្រាអែល


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)