(ព្រៃវែង)៖ លោក ភុន សម្ភស្ស អភិបាលស្រុកពាមរក៍ បានថ្លែងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៦ថា មានគណបក្សនយោបាយមួយចំនួន នៅពេលមកសួរសុខទុក្ខក្រុមគ្រួសារសព មិនត្រូវកេងចំណេញ ផ្នែកនយោបាយឡើយ។
ការថ្លែងរបស់លោកអភិបាលស្រុក ធ្វើឡើងនៅពេលដែលលោកបានដឹកនាំមន្ដ្រីក្រោមឱវាទ ចុះសួរសុខទុកក្រុមគ្រួសារជនរងគ្រោះដែល ត្រូវបានជនជាតិវៀតណាមវាយសម្លាប់នាពេលកន្លងទៅ។
ក្នុងឱកាសនោះ លោកបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាម រូបលោក និងសមត្ថកិច្ច បានយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវមូលហេតុនៃទំនាស់ ហើយតាមរបាយការណ៍របស់លោក សេង ពន្លក អធិការស្រុកពាមរក៍ បានឲ្យដឹងថា មានករណីហិង្សាបណ្តាលឲ្យមនុស្សស្លាប់កើតឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២១៖៣០នាទី ត្រង់ចំនុចភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ រវាងឈ្មោះ សេង រត្ន័ធី ភេទប្រុស អាយុ៣៣ឆ្នាំ បានទាស់ពាក្យសម្តី ជាមួយឈ្មោះ វីរៈ ដែន អាយុ២៨ឆ្នាំ បន្ទាប់មកឈ្មោះឈ្មោះ វីរៈ ដែន បានទះមួយដៃចំភ្នែក ឈ្មោះសេង រត្ន័ធី បានធ្វើឲ្យ សេង រត្ន័ ខឹងក៏ទៅយកកាំបិតបុ័ងតោ ដេញកាប់ឈ្មោះ វីរៈ ដែន បណ្តាលឲ្យរបួសចំជើងខាងឆ្វេង ពេលនោះ វីរៈ ដែន បានទូរសព្ទ័ហៅឈ្មោះបារាំង ភេទប្រុស ត្រូវជាបងប្អូនជីដូនមួយ ឲ្យមកជួយស្រែកថា ចោប្លន់ ធ្វើឲ្យមានការឆោឡោឡើង។
លោកបន្ថែមថា ឈ្មោះ សេង រ័ត្នធី បានកាន់ដែកគាស់ដេញវាយឈ្មោះ បារាំង ដល់ផ្ទះឈ្មោះ ដ្វៀង យុំាងនឿ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ហើយត្រូវឈ្មោះជនជាតិវៀតណាមនោះ ចេញមកឃាត់ ឈ្មោះ រត្ន័ បានវាយទៅលើឈ្មោះ នឿ ចំនួនបីដែកគាស់ចំដៃខាងស្តាំ ពេលនោះឈ្មោះ នឿ បានវាយទៅលើរត្ន័ធី ចំនួន៣ដៃវិញ។
លោកអភិបាលស្រុក បានឲ្យដឹងទៀតថា បន្ទាប់មកឈ្មោះ សេង រត្ន័ធី បានកាន់ដែកគាស់មកខាងត្បូងដល់វិហារយីស៊ូគ្រឹស្ត ស្រាប់តែជួបឈ្មោះ ង្វៀង យាំងកែវ អាយុ ៥០ឆ្នាំ និងជួបឈ្មោះ ង្វៀង យាំងកែវ អាយុ ២៨ឆ្នាំដែលកំពុងឈនៅទីនោះ ឈ្មោះ សេង រត្ន័ធី បានយកដែលគាស់ វាយទៅលើឈ្មោះ ង្វៀង យាំងតែវ និងតូ យុំាំងភុក បណ្តាលឲ្យរបួស បន្ទាប់ពីវាយហើយ ឈ្មោះ សេង រត្ន័ធី បានដើរទៅខាងត្បូង ដល់មុខផ្ទះរបខ្លួន ស្រាប់តែឈ្មោះ ឈ្មោះ ង្វៀង យុំាំងនឿ និងង្វៀងយុំាំងកង ព្រមទាំងបក្ខពួក បានយកដំបង និងឈើជ្រុង វាយទៅលើឈ្មោះ សេង រត្ន័ធី បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកត្រូវបានក្រុមគ្រួសារ បញ្ជូនឈ្មោះ សេង រត្ន័ធី និងឈ្មោះង្វៀង យាំងកែវ ទៅមន្ទីរពេទ្យបង្អែកអ្នកលឿង លុះទៅដល់មន្ទីរពេទ្យក៏បានស្លាប់ រីឯ ឈ្មោះ ង្វៀង យាំងកែវ ដោយស្ថានភាពធ្ងន់ធ្ងរ បានបញ្ជូនទៅព្យាបាល នៅប្រទេសវៀតណាម។
ជាមួយគ្នានោះដែរ លោកបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះបង្រ្កាបជនសង្ស័យបាន៦នាក់ក្នុងនោះ ទី១-ឈ្មោះ ង្វៀង យុំាំងនឿ ទី២-ង្វៀងយុំាំងកង ទី៣-ឡាំ យុំាំងសេង ទី៤-វីរៈ ដែន ទី៥-តូយុំាំងភុក និងទី៦-ជ្រឹម បារាំង។ បច្ចុប្បន្នជនស្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ត។ ជាចុងបញ្ចប់ លោក ភុន សម្ភស្ស ក៏អំពាវនាវកុំឲ្យគណបក្យនយោបាយមួយចំនួន យកបញ្ហាទំនាស់ខាងលើនេះ មកកេងចំណេញផ្នែកនយោបាយ និងធ្វើឲ្យមានកាន់ប្រកាន់ពូជសាសន៍៕