(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ចេញសេចក្ដីថ្លែងការណ៍ប្រកាស ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
គណបក្សខ្មែររួបរួមជាតិបានបញ្ជាក់ថា «សូមប្រកាស អំពីបំណងដ៏ស្មោះស្ម័គ្រក្នុងការធ្វើសម្ព័ន្ធភាព និងសហប្រតិបត្តិការជាមួយគណបក្សប្រជាជនកម្ពុជា»។
គណបក្សខ្មែររួបរួមជាតិ សង្ឃឹមមុតមាំថា សម្ព័ន្ធភាពរវាងគណបក្សទាំងពីរ គណបក្សបជាជនកម្ពុជា-គណបក្សខ្មែររួបរួមជាតិ នឹងនាំជូនប្រទេសជាតិមាតុភូមិនូវស្ថិរភាព សន្តិភាព អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមឲ្យរីកចម្រើនថ្កុំថ្កើង អស់កាលយូរអង្វែងតរៀងទៅ៕