(អាមេរិក)៖ ការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ បន្ទាប់ពីដែនដីកោះ Puerto Rico ទទួលរងការគំរាមកំហែង និងរីករាលដាលដោយជំងឺ Zika ធ្វើឲ្យប៉ះពាល់ដល់សុខភាពស្ត្រីមានផ្ទៃពោះ និងទារកនៅក្នុងពោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣ ខែសីហា។
ក្រសួងសុខាភិបាល និងសេវាកម្មរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅលើកោះ Puerto Rico មានប្រជាជនជាង ៣.៥លាននាក់ ហើយបើតាមការធ្វើពិសោធន៍មានមនុស្ស ១០,៦៩០នាក់មានករណីជំងឺ Zika ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ១,០៣៥នាក់។ តួលេខនេះត្រូវបានអាមេរិកយល់ឃើញថា ជាការកើនឡើងខ្ពស់ ដូច្នេះទើបក្រសួងសេចក្តីប្រកាសអាសន្ន។
ក្រោយពីប្រកាសអាសន្ន ក្រសួងសុខាភិបាលអាមេរិក ក៏បានបញ្ជូនមន្ត្រីជំនាញ និងក្រុមជួយសង្គ្រោះទៅកាន់ដែនកោះមួយនោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Zika៕