(ភ្នំពេញ)៖ គណបក្សកសិករ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ស្នើសុំ ចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ជាគណបក្សក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, គណបក្សកសិករ បញ្ជាក់ថា ខ្លួនសូមប្រកាសចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា។
គណបក្សកសិករ មានគោលបំណងចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរឹតបន្តឹងមិត្តភាព សាមគ្គីភាព ការង្រួបបង្រួមជាតិ ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕