(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៥ករណី ឃាត់ខ្លួនជនសង្ស័យ២៩នាក់។
* ករណីដឹកជញ្ជូនរក្សាទុក១១ករណី ឃាត់ខ្លួន១៦នាក់
* ករណីប្រើប្រាស់៣ករណី ឃាត់ខ្លួន១១នាក់
* ករណីជួញដូរ១ករណី ឃាត់ខ្លួន២នាក់
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦,៣៨៣ករណី ឃាត់ខ្លួន ១៥,៨២៨នាក់ (ស្រី១០២៥នាក់)៕