(ភ្នំពេញ)៖ គណបក្សចលនាប្រជាធិបតេយ្យ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោម ការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគណបក្សចលនាប្រជាធិបតេយ្យ បញ្ជាក់ថា ខ្លួនសូមប្រកាសចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា។
គណបក្សចលនាប្រជាធិបតេយ្យ មានគោលបំណងចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរឹតបន្តឹងមិត្តភាព សាមគ្គីភាព ការង្រួបបង្រួមជាតិ ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕