(ភ្នំពេញ)៖ គណបក្សខ្មែរក្រោក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញថា ខ្លួនបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោម ការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគណបក្សខ្មែរក្រោកបានបញ្ជាក់ថា ខ្លួនបានស្នើចូលរួមធ្វើសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីរួមគ្នាការពារ សន្តិភាព គោរពអនុវត្តតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងរួមគ្នាការពាររាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតស្របច្បាប់។
គោលនយោបាយរបស់គណបក្សខ្មែរក្រោក មានចំណុចស្រដៀងគ្នាជាមួយគណបក្ស ប្រជាជនកម្ពុជា គឺការពារសន្តិភាព ការអភិវឌ្ឍ រក្សាស្ថេរភាពសង្គម ដែលជាវត្ថុបំណងរួមរបស់ប្រជា ពលរដ្ឋកម្ពុជា។ មានតែសាមគ្គីភាព ភារតភាព រវាងអ្នកនយោបាយខ្មែរទេ ទើបជាមធ្យោបាយនាំជាតិ មាតុភូមិសម្រេចបានដល់គោលដៅរួមគឺ សន្តិភាព និងការរីកចម្រើន។
គណបក្សខ្មែរក្រោក សូមអំពាវនាវដល់គណបក្សនយោបាយនានា ដែលបានចុះបញ្ជីស្រប ច្បាប់នៅក្នុងក្រសួងមហាផ្ទៃ សូមចូលរួមបង្កើតសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរួបរួមគ្នាក្រោមពាក្យស្លោកថា «សាម្គីឈ្នះ»៕