(ភ្នំពេញ)៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ ចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោម ការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានអះអាងថា ខ្លួនសូមប្រកាសចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គណបក្សប្រជាជនកម្ពុជា។
គណបក្សមួយនេះ បានចាត់ទុកថា ការចងសម្ព័ន្ធភាពមួយនេះ គឺមានសារៈសំខាន់ក្នុងគោលបំណង រឹតបន្តឹង មិត្តភាព ការសាមគ្គីភាព បង្រួបបង្រួមជាតិ ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ក្នុគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមប្រកាសថា ការចងសម្ព័ន្ធភាពនេះ គឺក្នុងគោលបំណងទប់ស្កាត់ រាល់និន្នាការនយោបាយក្រុមបរទេសនិយមនានា ដែលតែងព្យាយាមជ្រៀតជ្រែត និងបង្កហេតុជាភាពវឹកវរ ក្នុងសង្គម នៃកម្ពុជាផងដែរ៕