(ភ្នំពេញ)៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បង្ហាញពីការស្នើសុំចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោម ការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានគូសបញ្ជាក់ថា ខ្លួនសូមប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សប្រជា ជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ការចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា អះអាងថា ការចងសម្ព័ន្ធភាពនេះដើម្បីចូលរួមថែរក្សាការពារសន្តិភាព បង្រួបបង្រួមជាតិ និងសាមគ្គីភាព ហើយជួយទប់ស្កាត់រាល់អំពើបង្កជម្លោះឲ្យមានភាពវឹកវរនៅក្នុងប្រទេសផងដែរ ហើយក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិ និងប្រជាជនឲ្យមានការរីក ចម្រើន ស្ថេរភាពនយោបាយ សង្គម ប្រជាជនសម្បូរ សប្បាយ មានសន្តិភាព និងនិរន្តរភាពការអភិវឌ្ឍប្រទេសជាតិ ហើយនិងមានភាពរុងរឿងថ្កើនថ្កានលើគ្រប់វិស័យ៕