(ភ្នំពេញ)៖ យុវជន សិស្ស និស្សិត បណ្តាអ្នកនយោបាយ សូមប្រកាសសាទរចំពោះគណបក្សនយោបាយនានា ដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ដឹកនាំរាជរដ្ឋាភិបាល ពិសេសក្រោមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។
ក្នុងនាមជាស្ថាប័នសង្គមស៊ីវិល សូមអបអរសាទរចំពោះការប្រគួតប្រជែង ដោយសេរី ប្រជាធិបតេយ្យ ពហុបក្ស ពិតប្រាកដ។ ប៉ុន្តែសូមថោ្កលទោស ចំពោះក្រុមប្រឆាំងមួយចំនួន ដែលមិនបានចូលរួមការបោះឆ្នោតដោយត្រឹមត្រូវទេ ហើយថែមទាំងញុះញង់ឲ្យអ្នកគាំទ្ររបស់ខ្លួន ធ្វើសកម្មភាពផ្ទុយនឹងនីតិវិធីច្បាប់ គណៈកម្មាធិការរៀបចំការបោះឆ្នោត និងច្បាប់ជាតិ អន្តរជាតិ។
លោក ហេង សំណាង ប្រធានក្រុមយុវជនបានឲ្យដឹងថា ការអង្កេតឃើញកន្លងមកមានអ្នកនយោបាយរត់ភៀសខ្លួន នៅប្រទេសប្រទេសតែងតែបញ្ឆេះ ញុះញង់ ប្រកាសធ្វើសកម្មភាពនានា ដើម្បីបោកបញ្ឆោតបំភ័ន្ត បំភ្លើសព័ត៌មានជាតិ និងអន្តរជាតិ វាយតម្លៃប្រទេសខ្លួនឯង។ យ៉ាងណាមិញ ទង្វើរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសទាំងនោះ ត្រូវបានប្រជាជនខ្មែរ និងអន្តរជាតិដឹងយ៉ាងច្បាស់ជា ទង្វើអសីលធម៌មិនគប្បីរបស់ពួកគេ។
ក្នុងនាមជាយុវជនសង្គម លោក ហេង សំណាង សូមអំពាវនាវដល់បណ្តាលអ្នកគាំទ្រ ក្រុមប្រឆាំងខុសច្បាប់ ចូលរួមជាមួយបក្សនយោបាយដែលខ្លួនស្រឡាញ់ ហើយសូមបញ្ឈប់ចាញ់គលនយោបាយរបស់ក្រុមប្រឆាំងមួយចំនួន។
លោកថា សម័យកាលនេះប្រទេសជាតិ ត្រូវការរួបរួមគ្នា និងប្រគួតប្រជែងដោយសេរី ជាជាងប្រើនយោបាយប្រជាភិថុត ដើរបោកអ្នកគាំទ្ររបស់ខ្លួន គ្រាដែលបទពិសោធន៍កន្លងមកឃើញយ៉ាងច្បាស់ថា អ្នកដែលមានបញ្ហាពិតប្រាកដគឺ សកម្មជននយោបាយ តែអ្នកអង្គុយសោយសុខ គឺក្រុមប្រឆាំងរត់ភៀសខ្លួន៕