(ភ្នំពេញ)៖ គណបក្សខ្មែរអភិរក្ស នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីចូលរួមចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សខ្មែរអភិរក្ស សូមប្រកាសចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធានគណបក្សប្រជាជនកម្ពុជា។
គណបក្សខ្មែរអភិរក្ស មានគោលបំណងចងសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីរឹតបន្ដឹងមិត្តភាព សាមគ្គីភាព ការបង្រួបបង្រួមជាតិ ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ»៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សខ្មែរអភិរក្ស៖