(ភ្នំពេញ)៖ គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានសេចក្តីថ្លែងការណ៍មួយ បង្ហាញបំណងចង់ចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីលុបបំបាត់វប្បធម៌នយោបាយជ្រុលនិយម នាំឲ្យមានការបែកបាក់ជាតិ។
តាមសេចក្តីថ្លែងការណ៍នេះ គណបក្សឯកភាពជាតិខ្មែរ បានលើកឡើងដូច្នេះថា «គណបញ្ជឯកភាពជាតិខ្មែរ មានបំណងធ្វើសម្ព័ន្ធភាពជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធានគណបក្ស ដើម្បីរឹតបន្តឹងមិត្តភាព សាមគ្គីភាព ការង្រួបបង្រួមជាតិ រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេស ជាពិសេសលុបបំបាត់វប្បធម៌នយោបាយជ្រុលនិយម នាំឲ្យមានការបែកបាក់ជាតិ»។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ គណបក្សឯកភាពជាតិខ្មែរ៖