(ឥណ្ឌូនេស៉ី)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូង នៃវេទិកាបណ្តារដ្ឋដែលជាហ្វូងកោះ និងដីកោះ។

វេទិកានេះ បានផ្តល់លទ្ធភាពឲ្យបណ្ដារដ្ឋដែលស្ថិតនៅហ្វូងកោះ និងដីកោះ រិះរកសក្តានុពលដើម្បីសហការរួមគ្នា ប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាមួយចំនួន ដូចជា អនាគតនៃមហាសមុទ្ររបស់ពិភពលោក ការបម្រែបម្រួលអាកាសធាតុ និងគ្រោះមហ្តរាយពាក់ព័ន្ធនឹងអាកាសធាតុ កម្ទេចផ្លាស្ទីកសមុទ្រ និងអភិបាលកិច្ចលំហសមុទ្រជាដើម៕